នៅក្នុងភាសា JavaScript ការយកទិន្នន័យថ្នាក់ណាមួយទៅប្រើ ត្រូវតែធ្វើឡើងតាមរយៈសិស្សនៃថ្នាក់នោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
function Area(){}; Area.prototype.pi = 3.14; Area.prototype.rectangle = function(width, height){ var surface = width * height; return surface; } Area.prototype.display = function(){ //ការយកទិន្នន័យថ្នាក់មកប្រើតាមរយៈឈ្មោះ this console.log('pi គឺជាលេខ៖ '+this.pi); } var instance = new Area(); //ការយកទិន្នន័យថ្នាក់មកប្រើតាមរយៈសិស្សឈ្មោះ instance console.log('pi គឺជាលេខ៖ '+instance.pi); //ការយកវិធីឈ្មោះ display មកប្រើតាមរយៈសិស្សឈ្មោះ instance instance.display();
នៅលើបន្ទាត់លេខ 11 ការសរសេរថា this.pi គឺជាបញ្ជាតម្រូវឲ្យយកទិន្នន័យថ្នាក់ ដែលជាអថេរឈ្មោះ pi មកប្រើនៅក្នុងវិធីឈ្មោះ display តាមរយៈសិស្សដែលជាដំណឹងឈ្មោះ this ។
នៅលើបន្ទាត់លេខ 17 ការសរសេរថា instance.pi គឺជាបញ្ជាតម្រូវឲ្យយកទិន្នន័យថ្នាក់ ដែលជាអថេរឈ្មោះ pi មកប្រើតាមរយៈសិស្សឈ្មោះ instance ។
ក្រៅពីការយកទិន្នន័យថ្នាក់មកប្រើ យើងក៏អាចយកទិន្នន័យទាំងនោះមកធ្វើការដោះដូរតម្លៃរបស់វាបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
function Area(){}; Area.prototype.pi = 3.14; Area.prototype.rectangle = function(width, height){ var surface = width * height; return surface; } Area.prototype.setValue = funciton(value){ //ដូរតំលៃរបស់សម្បត្តិថ្នាក់ឈ្មោះ pi this.pi = value; } var instance= new Area(); //ការយកវិធី setValue មកប្រើដើម្បីដូរតំលៃទិន្នន័យថ្នាក់ pi instance.setValue(3.1415); console.log('ពីគឺជាលេខ៖ '+instance.pi); //ការដូរតំលៃទិន្នន័យថ្នាក់ pi តាមរយៈសិស្ស instance instance.pi = 3.1; console.log('ពីគឺជាលេខ៖ '+instance.pi);
នៅលើបន្ទាត់លេខ 11 ការសរសេរថា this.pi = value គឺជាបញ្ជាតម្រូវឲ្យផ្លាស់ប្តូរតម្លៃនៃទិន្នន័យថ្នាក់ ដែលជាអថេរឈ្មោះ pi ឲ្យមានតម្លៃលេខជាដំណឹងឈ្មោះ value វិញ។ ការដោះដូរតម្លៃនោះត្រូវធ្វើឡើងតាមរយៈសិស្ស ដែលជាដំណឹងឈ្មោះ this ។
នៅលើបន្ទាត់លេខ 22 ការសរសេរថា instance.pi = 3.1 គឺជាបញ្ជាតម្រូវឲ្យប្តូរតម្លៃនៃទិន្នន័យថ្នាក់ ដែលជាអថេរឈ្មោះ pi ឲ្យមានតម្លៃលេខជា 3.1 វិញម្តង៕