Date គឺ​ជា​ថ្នាក់​មាន​ស្រាប់ ដែល​នៅ​ក្នុង​នោះ​មាន​ក្បួន​ខ្នាត​មួយ​ចំនួន (សម្បត្តិ) ​ដែល​អាច​ត្រូវ​យក​ទៅ​ប្រើ​​ប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ទាក់ទង​ទៅ​នឹង​កាលបរិច្ឆេទ​។ ក៏ប៉ុន្តែ ការ​ប្រើប្រាស់​ក្បួនខ្នាត​មាន​​នៅ​ក្នុង​ថ្នាក់​ឈ្មោះ Date ចាំបាច់​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​សិស្ស​នៃ​ថ្នាក់​នេះ​​​។ ក្បួន​ខ្នាត​សំខាន់​ៗនៅ​ក្នុង​ថ្នាក់​ឈ្មោះ​ Date មាន​ដូច​ខាង​ក្រោម​នេះ​៖

 

getDate() : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​​លេខ​តាង​​ឲ្យ​ថ្ងៃ​ទី​ប៉ុន្មាន​​ នៅ​ក្នុង​ខែ​នេះ​​​។

 

//ការបង្កើត​សិស្ស​នៃ​ថ្នាក់ Date
var myDate = new Date();
 
console.log('ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទី '+myDate.getDate());

 

នៅ​លើ​បន្ទាត់​លេខ 4 ការសរសេរ​ថា myDate.getDate() គឺ​ជា​បញ្ជា​តម្រូវ​ឲ្យយក​​វិធី​ឈ្មោះ getDate មក​ប្រើ ដើម្បី​ចម្លង​យក​លេខ​តាង​ឲ្យ​​ថ្ងៃ​ទី​ប៉ុន្មាន​​ក្នុង​​ខែ​នេះ​។

 

getDay() : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​លេខ​តាង​ឲ្យ​ថ្ងៃ​ទី​ប៉ុន្មាន​ នៅ​ក្នុង​សប្តាហ៍​នេះ​ ដែល​មាន​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ទី​មួយ​ប្រចាំ​សប្តាហ៍​។

 

getMonth() : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​លេខ​តាង​ឲ្យ​ខែ​នៅ​ក្នុង​ឆ្នាំ​នេះ​។

 

getFullYear() : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​លេខ​តាង​ឲ្យ​ឆ្នាំ​នេះ​។

 

getHours() : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​ម៉ោង​​នៅ​ពេល​នេះ​។

 

getMinutes() : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​លេខ​តាង​ឲ្យ​នាទី​នៅ​ពេល​នេះ​។

 

getSeconds() : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​លេខ​តាង​ឲ្យ​វិនាទី​នៅ​ពេល​នេះ​។