នៅក្នុងភាសា JS ចំនួនពិត (Real number) គឺជាអថេរទាំងឡាយណាដែលជាលេខមានក្បៀស។ ហើយដើម្បីបង្កើតចំនួនពិត យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var sale = 1000.75;
var purchase = 900.33;
console.log(sale);
console.log(purchase);
នៅលើបន្ទាត់លេខ 1 ការសរសេរថា var sale = 1000.75; គឺជាបញ្ជាតម្រូវឲ្យបង្កើតចំនួនពិតមួយមានឈ្មោះថា sale ដែលជាលេខ 1000.75 ។
នៅលើបន្ទាត់លេខ 2 ការសរសេរថា var purchase = 900.33; គឺជាបញ្ជាតម្រូវឲ្យបង្កើតចំនួនពិតមួយទៀត មានឈ្មោះថា purchase ដែលជាលេខ 900.33 ។
ដូចគ្នានឹងចំនួនគត់ដែរ យើងអាចយកចំនួនពិតផ្សេងៗ មកធ្វើប្រមាណវិធីនព្វន្ត ដូចខាងក្រោមនេះ៖
var sale = 1000.75;
var purchase = 900.33;
console.log(sale + purchase);
console.log(sale - purchase);
console.log(sale * purchase);
console.log(sale / purchase);
console.log(sale % purchase);
console.log(++sale);
console.log(--purchase);
ក្រៅពីការធ្វើប្រមាណវិធីនព្វន្ត រវាងចំនួនគត់ ឬរវាងចំនួនពិត យើងក៏អាចយកចំនួនគត់ មកធ្វើប្រមាណវិធីនព្វន្តជាមួយនឹងចំនួនពិតបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sale = 1000;
var purchase = 900.33;
console.log(sale + purchase);
console.log(sale - purchase);
console.log(sale * purchase);
console.log(sale / purchase);
console.log(sale % purchase);