នៅក្នុងភាសា JS មោឃៈអថរ គឺជាបណ្តាអថេរទាំងឡាយណាដែលអាចមានតំលៃពីរយ៉ាងគឺ null ឬ undefined ។ ដើម្បីបង្កើតមោឃៈអថេរ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var sale = null;
var purchase = undefined;
console.log(sale);
console.log(purchase);
នៅលើបន្ទាត់លេខ 1 ការសរសរថា var sale = null; គឺជាបញ្ជាតម្រូវឲ្យបង្កើតមោឃៈអថេរមួយ ដែលមានតំលៃជា null និងមានឈ្មោះថា sale ។
នៅលើបន្ទាត់លេខ 2 ការសរសរថា var purchase = undefined; គឺជាបញ្ជាតម្រូវឲ្យបង្កើតមោឃៈអថេរមួយទៀត ដែលមានតំលៃជា undefined និងមានឈ្មោះថា purchase ។
មោឃៈអថេរ ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់តំណាងឲ្យអថេរទាំងឡាយណា ដែលគ្មានតម្លៃអ្វីទាំងអស់។ ហើយជួនកាល មោឃៈអថេរអាចជាលទ្ធផលបានមកពីការធ្វើប្រមាណវិធីផ្សេងៗផងដែរ មានដូចជាការយកក្បួនមកប្រើជាដើម។ យើងនឹងបានស្គាល់ពីការយកក្បួនមកប្រើ នៅពេលខាងមុខនេះ៕