នៅ​ក្នុង​ភាសា JavaScript ជំនាន់ទី ៦ (ES6) យើង​អាច​បង្កើត​វិធី​មាន​ប្រភេទ​ជា static ដែល​អាច​ត្រូវ​យក​ទៅ​ប្រើប្រាស់​បាន​តាម​រយៈ​ថ្នាក់​របស់​វិធី​នោះ ដោយ​មិន​ចាំបាច់​បង្កើត​វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់​នោះ​ឡើយ​។ ដើម្បី​បង្កើត​វិធី static យើង​ត្រូវ​ប្រើ​ពាក្យ​ពិសេស​ថា static នៅ​មុខ​វិធី​នោះ​ដូច​ខាង​ក្រោម​នេះ៖

 

class Car{
        //បង្កើត​​ constructor
        constructor(brand){
          this.carName = brand;
        }
        //បង្កើត​វិធី static ​ឈ្មោះ display()
        static display(){
          return "ខ្ញុំ​មាន​រថយន្ត​ម៉ាក Ford ។";
        }
      }

      var element = document.getElementById("info");
      //យក​វី៊ធី static មក​ប្រើ
      element.innerHTML = Car.display();