ការបង្កើត​ សិស្ស (instance) គឺ​ជា​ការបង្កើត​វត្ថុ​ម៉្យាង​​នៅ​ក្នុង​សតិ​របស់​កំព្យូទ័រ ​ដោយ​យក​ថ្នាក់​មក​ប្រើ​​ដូច​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​ក្បួន​ទទេ​មួយ​មានឈ្មោះ​ថា Area 
function Area(){};
 
//ការយក​ក្បួន​ឈ្មោះ​ Area មក​ប្រើ​ជា​ថ្នាក់​សំរាប់​រក្សា​ទុក​​វត្ថុ​និង​ឬ​អថេរ​ផ្សេង​ៗ​
Area.prototype.pi = 3.14;
Area.prototype.rectangle = function(width, height){
  var surface = width * height;
  console.log('ក្រឡាផ្ទៃ​ចតុកោណកែង​គឺ​៖ '+surface);
}
 
//ការបង្កើត​សិស្ស​នៃ​ថ្នាក់ Area
var instance = new Area();
 
console.log('វត្ថុ​ដែល​ជា​សិស្ស​នៃថ្នាក់​ឈ្មោះ ក្រឡាផ្ទៃ គឺ​ជា​៖ ' + instance);

 

នៅ​លើ​បន្ទាត់​លេខ 12 ការសរសេរ​ថា var instance = new Area() គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​វត្ថុ​ម៉្យាង​ ដែល​​ត្រូវ​ចាត់ទុក​ថា​ជា​សិស្ស​នៃ​ថ្មាក់​ឈ្មោះ Area ។

 

ដូចនេះ​យើង​ឃើញ​ថា ដើម្បី​បង្កើត​វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់​ណា​មួយ យើង​ចាំបាច់​ត្រូវ​តែ​យក​ថ្នាក់​នោះ​​មក​​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ។

 

ក្រៅ​ពី​ការបង្កើត​សិស្ស​តែ​​មួយ​ ចេញ​ពី​ថ្នាក់​ណា​មួយ យើ​ងក៏​អាច​បង្កើត​សិស្ស​ជា​ច្រើនខុស​ៗ​គ្នា​ ចេញ​ពី​ថ្នាក់​ណា​មួយ​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​ក្បួន​ទទេ​មួយ​មានឈ្មោះ​ថា Area 
function Area(){};
 
//ការយក​ក្បួន​ឈ្មោះ​ Area មក​ប្រើ​ជា​ថ្នាក់​សំរាប់​រក្សា​ទុក​​វត្ថុ​និង​ឬ​អថេរ​ផ្សេង​ៗ​
Area.prototype.pi = 3.14;
Area.prototype.rectangle = function(width, height){
  var surface = width * height;
  console.log('ក្រឡាផ្ទៃ​ចតុកោណកែង​គឺ​៖ '+surface);
}
 
//ការបង្កើត​សិស្ស​​ជា​ច្រើន​នៃ​ថ្នាក់ Area
var instance1 = new Area();
var instance2 = new Area(); 
var instance3 = new Area();
 
console.log('វត្ថុ​ដែល​ជា​សិស្ស​នៃថ្នាក់​ឈ្មោះ ក្រឡាផ្ទៃ គឺ​ជា​៖ ' + instance1);
console.log('វត្ថុ​ដែល​ជា​សិស្ស​នៃថ្នាក់​ឈ្មោះ ក្រឡាផ្ទៃ គឺ​ជា​៖ ' + instance2);
console.log('វត្ថុ​ដែល​ជា​សិស្ស​នៃថ្នាក់​ឈ្មោះ ក្រឡាផ្ទៃ គឺ​ជា​៖ ' + instance3);

 

នៅ​លើ​​បន្ទាត់​លេខ 12 ការសរសេរ​ថា var instance1 = new Area() គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​វត្ថុ​មួយ​មាន​​​ឈ្មោះ​ថា instance1 ដែល​ជា​សិស្ស​នៃ​ថ្នាក់​ឈ្មោះ Area ។

 

នៅលើ​​បន្ទាត់​លេខ 13 ការសរសេរ​ថា var instance2 = new Area() គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​វត្ថុ​​​មួយ​ទៀត​​មាន​ឈ្មោះ​ថា instance2 ដែល​ជា​សិស្ស​នៃ​ថ្នាក់​ឈ្មោះ Area ។

 

នៅលើ​​បន្ទាត់​លេខ 14 ការសរសេរ​ថា var instance3 = new Area() គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​វត្ថុ​​​មួយ​ទៀត​​មាន​ឈ្មោះ​ថា instance3 ដែល​ជា​សិស្ស​នៃ​ថ្នាក់​ឈ្មោះ Area ។

 

ដូចនេះ​យើង​សង្កេត​ឃើញ​ថា រាល់​លើក​​ដែល​យើង​យក​ថ្នាក់​ណា​មួយ​មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new សិស្ស​​ខុស​ៗ​គ្នា​ត្រូវ​បាន​បង្កើត​ឡើង​​៕