Math គឺ​ជា​ថ្នាក់​មាន​ស្រាប់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​រួច​ជា​ស្រេច​ ទុក​នៅ​ក្នុង​ដែន​កំណត់​មាន​ស្រាប់​។ ដូចនេះ​ យើងអាច​យក​ថ្នាក់​ឈ្មោះ Math នេះ​ទៅ​ប្រើ​នៅ​ទី​ណា​ក៏​បាន​ដែរ​។ លើស​ពី​នេះ​ទៀត គ្រប់​សម្បត្តិ​ទាំងឡាយ​ ដែល​មាន​នៅ​ក្នុង​ថ្នាក់​ឈ្មោះ Math អាច​ត្រូវ​យក​ទៅ​ប្រើ​​​តាម​រយៈ​ថ្នាក់​ដោយ​ផ្ទាល់​តែម្តង ដោយ​មិន​ចាំបាច់​មាន​សិស្ស​ឡើយ​។ ហើយ​សម្បត្តិ​សំខាន់​ៗ​នៅ​ក្នុង​ថ្នាក់​ឈ្មោះ Math មាន​ដូច​ខាង​ក្រោម​នេះ៖

 

Math.PI : គឺ​ជា​ទិន្នន័យ​ ដែល​ជា​លេខ 3.14 ។

 

Math.abs(x) : គឺ​ជា​វិធី​ប្រើ​សម្រាប់​គណនារក​តម្លៃ​ដាច់​របស់​លេខ​ណា​មួយ​។

 

Math.cos(x) : គឺ​ជា​វិធី​ប្រើ​សម្រាប់​គណនា​រក​កូស៊ីនុស​នៃ​មុំ​ណា​មួយ​គិត​ជា​រាឌីយ៉ង់​។

 

Math.sin(x) : គឺ​ជា​វិធី​ប្រើ​សម្រាប់​គណនា​ស៊ីនុស​នៃ​មុំ​ណា​មួយ​គិត​ជា​រាឌីយ៉ង់​។

 

Math.tan(x)​ : គឺ​ជា​វិធី​ប្រើ​សម្រាប់​គណនា​រក​តង់សង់​របស់​មុំ​ណាមួយ​គិត​ជា​រាឌីយ៉ង់​។

 

Math.pow(x,y) : គឺ​ជា​វិធី​ប្រើ​សម្រាប់​គណនា​ស្វ័យ​គុន​នៃ​ចំនួន​ណា​មួយ​។

 

Math.sqrt(x) : គឺ​ជា​វិធី​ប្រើ​សម្រាប់​គណនា​រក​ឬស​ការេ​នៃ​ចំនួនណាមួយ​។

 

Math.random() : គឺ​ជា​វិធី​ប្រើ​សម្រាប់​​ជ្រើស​រើស​យក​តម្លៃ​លេខ​ជា​​ចៃដន្យ​ណាមួយ​។

 

Math.round(x) : គឺ​ជា​វិធី​ប្រើ​សម្រាប់​កាត់​តម្រឹម​ចំនួនពិត​ណា​មួយ​ ឲ្យ​ក្លាយ​ទៅ​ជា​ចំនួនគត់​។