break គឺ​ជា​បញ្ជា​តម្រូវ​បញ្ឈប់​​ជា​បន្ទាន់​ នូវ​ការអនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា while ឬ for/in ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

var resume = {'ឈ្មោះ':'កុសល', 'ត្រកូល':'កែវ', 'អាយុ':30, 'ទីលំនៅ':'ភ្នំពេញ'};
 
for(label in resume){
  console.log('តម្លៃ​នៅ​ជាប់​នឹង​ផ្លាក ' + label + ' គឺ ' + resume[label]);
 
   if(label == 'ត្រកូល'){
     break;
   }
}
 
var dimension = [100, 1.75, 500, true, 'បណ្តោយ', 'ទទឹង'];
var index = 0;
while(true){
  if(index == 5){
    break;
  }
  console.log('ធាតុ​មាន​លេខរៀង ' + index + ' នៅ​ក្នុង​កម្រង​ឈ្មោះ​ វិមាត្រ គឺ ' + dimension[index]);
  index += 1;
}

 

នៅ​លើ​បន្ទាត់​លេខ 7 ការសរសរ​ថា break គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការអនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា while ក្នុង​ករណី​​ផ្លាក​នៃ​ធាតុគូ​​នៅ​ក្នុង​សំណុំ​ឈ្មោះ resume ជាពាក្យ​ថា ‘ត្រកូល’ ។

 

នៅ​លើ​បន្ទាត់​លេខ 15 ការសរសេរ​ថា break គឺ​ជា​​បញ្ជា​តម្រូវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការអនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា for/in ក្នុង​ករណី​លេខ​រៀង​នៃ​ធាតុ​នៅក្នុង​កម្រង​ឈ្មោះ dimension ជា​លេខ 5 ។

 

យើង​ត្រូវ​ធ្វើ​ការកត់សម្គាល់​ថា​ ការប្រើប្រាស់​បញ្ជា break មិន​មែន​​ជា​បញ្ជា​តម្រូវ​ឲ្យ​បញ្ចប់​កម្មវិធី​ទាំងមូល​នោះ​ទេ គឺ​វា​គ្រាន់​តែ​ជា​បញ្ជា​តម្រូវ​ឲ្យ​បញ្ឈប់​ការអនុវត្ត​ក្រុមបញ្ជា​នៅ​ក្នុង​បញ្ជា while ឬ for/in ក្នុង​ករណី​ណា​មួយ​តែ​ប៉ុណ្ណោះ​។ ហើយ​បន្ទាប់​ពី​នោះ បញ្ជា​ផ្សេង​ៗ​ទៀត​ដែល​មាន​នៅ​ក្នុង​​កម្មវិធី​ នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ជា​ធម្មតា​ រហូត​ដល់​ចប់ចុង​ចប់​ដើម​​​៕