throw គឺ​ជា​បញ្ជាតម្រូវ​ឲ្យ​បង្កើត​ភាព​មិនប្រក្រតី ពីព្រោះ​ពេល​ខ្លះ​ យើង​ត្រូវ​បង្កើត​ភាពមិនប្រក្រតី​ដោយ​ខ្លួន​យើង​ផ្ទាល់​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

try{
 //ការប្រើ​បញ្ជា throw ដើម្បី​បង្កើតភាពមិន​ប្រក្រតី 
 throw Error('ភាពមិនប្រក្រតី​ត្រូវ​បាន​បង្កើត​ឡើង');
 
}catch(exception){
 console.log(exception.message);
}finally{
 console.log('បញ្ជា​នេះ​ត្រូវ​យក​ទៅ​អនុវត្ត​ក្នុង​គ្រប់​ករណីទាំអស់​។');
}

 

នៅ​លើ​បន្ទាត់​លេខ 4 ការសរសេរ​ថា throw Error(‘ភាពមិនប្រក្រតី​ត្រូវ​បាន​បង្កើត​ឡើង’) គឺ​ជា​ការប្រើ​​បញ្ជា​​ throw តម្រូវ​ឲ្យ​បង្កើត​វត្ថុ​នៃ​ភាពមិនប្រក្រតី​​មួយ ដែល​ជា​សិស្ស​នៃ​ថ្នាក់​មាន​ស្រាប់​ឈ្មោះ Error ។

 

នៅ​លើបន្ទាត់​លេខ 7 ការសរសេរ​ថា exception.message គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​យក​មក​ប្រើការ​នូវ​​ដំណឹង​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​​ទៅ​ស្ថាបនិក​នៃ​ថ្នាក់​របស់​សិស្ស​ឈ្មោះ exception ។

 

ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​ធ្វើ​ការកត់សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ភាសា​ JavaScript យើង​អាច​ប្រើ​បញ្ជា​ throw បង្កើត​វត្ថុនៃ​ភាព​មិនប្រក្រតី​ប្រភេទ​ក៏​បាន​ដែរ​៕