យើង​​បាន​ដឹង​រួច​មក​ហើយ​ថា​ ការយក​ថ្នាក់​​មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new មិន​មែន​ជា​ការយក​វត្ថុនិង​ឬ​អថេរ​​ផ្សេង​ៗ​ នៅ​ក្នុង​ថ្នាក់​​នោះ​មក​ប្រើ​ឡើយ គឺ​វា​គ្រាន់​តែ​ជាការ​បង្កើត​​វត្ថុ​ម៉្យាង​ ដែល​ជា​សិស្ស​នៃ​ថ្នាក់​នោះ​តែ​ប៉ុណ្ណោះ​។ ហើយ​បើ​សិន​ជា​​យើង​ចង់​យក​វត្ថុ​​និង​ឬ​អថេរ​ដែល​ជា​សម្បត្តិ​នៅ​ក្នុង​ថ្នាក់​​មក​ប្រើ យើង​ត្រូវ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

 

//ការបង្កើត​ក្បួន​ទទេ​មួយ​មានឈ្មោះ​ថា Area 
function Area(){};
 
//ការយក​ក្បួន​ឈ្មោះ​ Area មក​ប្រើ​ជា​ថ្នាក់​សំរាប់​រក្សា​ទុក​​វត្ថុ​និង​ឬ​អថេរ​​ផ្សេង​ៗ​
Area.prototype.pi = 3.14;
Area.prototype.rectangle = function(width, height){
  var surface = width * height;
  console.log('ក្រឡាផ្ទៃ​ចតុកោណកែង​គឺ​៖ '+surface);
}
 
//ការបង្កើត​សិស្ស​នៃ​ថ្នាក់ Area
var instance = new Area();
 
//ការយក​សម្បត្តិ​​ក្នុង​ថ្នាក់ Area មក​ប្រើ
console.log(instance.pi);
console.log(instance.rectangle(25, 5));

 

នៅ​លើ​បន្ទាត់​លេខ 15 ការសរសេរ​ថា instance.pi គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​យក​អថេរ​ឈ្មោះ pi ដែល​ជា​ទិន្នន័យ​នៅ​ក្នុង​ថ្នាក់​ឈ្មោះ Area មក​ប្រើ​ការ។

 

នៅលើ​បន្ទាត់​លេខ 16 ការសរសេរ​ថា instance.rectangle(25, 5) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​យក​ក្បួន​ឈ្មោះ​ rectangle ដែល​ជា​វត្ថុ​នៅ​ក្នុង​ថ្នាក់​ឈ្មោះ Area មក​ប្រើការ​។

 

ដូចនេះ​យើង​ឃើញ​ថា ដើម្បី​អាច​យក​សម្បត្តិ​​នៅ​ក្នុង​ថ្នាក់​ណា​មួយ​​មក​ប្រើការ យើង​ចាំបាច់​ត្រូវ​តែ​បង្កើត​សិស្ស​នៃ​ថ្នាក់​នោះ​​ជាមុន​សិន រួច​សឹម​យក​សម្បត្តិ​ទាំងនោះ​មក​ប្រើការ ​តាម​រយៈ​​សិស្ស​នោះ​ជាក្រោយ​៕