បញ្ជា do/while ក៏ដូចជាបញ្ជា while ដែ គឺតំរូវអោយមានការអនុវត្តបញ្ជាមួយចំនួនសារចុះសារឡើង រហូតដល់កន្សោមប្រមាណវិធីមួយលែងផ្តល់តំលៃជាតក្កអថេរ true ឬសមមូលនឹង true ។ ក៏ប៉ុន្តែ បញ្ជា do/while ខុសពីបញ្ជា while នៅត្រង់ថា ការពិនិត្យមើលលក្ខខណ្ឌ ត្រូវធ្វើឡើងក្រោយពីការអនុវត្តបញ្ជារួចហើយ។ គឺមិនដូចបញ្ជា while ដែលតំរូវអោយមានការពិនិត្យលក្ខខ័ណ្ឌជាមុនសិន ទើបតំរូវអោយមានការអនុវត្តឬមិនអនុវត្តបញ្ជាជាក្រោយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sale = 1000; var time = 0; //ការប្រើបញ្ជា do/while do{ console.log('ក្រុមបញ្ជានៅក្នុងបញ្ជា while ត្រូវបានយកទៅអនុវត្តជាលើកទី '+(time + 1)); time += 1; }while(time <6);