ជាកិច្ចចាប់ផ្តើម យើង​អាច​ប្រើប្រាស់​កម្មវិធី Node.js ដែល​ត្រូវ​គេ​ប្រើប្រាស់​សំរាប់​ដំណើរការ​កម្មវិធី​ជា​ភាសា ES6 ទាំងឡាយ​​នៅ​លើ​បណ្តាញ Internet ។ យើង​អាច​​ទាញ​យក​កម្មវិធី​នេះ​បាន ​ពី​គេហទំព័រ​មួយ​នេះ https://nodejs.org/en/ ដើម្បី​យក​មក​តំឡើង​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង​។

 

លុះ​មាន​កម្មវិធី​ខាង​លើ​នេះ​ហើយ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​កម្មវិធី​ណា​មួយ​ផ្សេង​ទៀត ក្នុងការវាយ​អត្ថប​និង​ដំណើរការ​សាកល្បង​​កម្មវិធី ES6 ​របស់​យើង ដែល​ភាសា​អង់គ្លេស​ហៅ​ថា Integrated Development Environment ហៅ​កាត់យ៉ាង​ខ្លី​ថា IDE ។​ នៅពេល​បច្ចុប្បន្ននេះ គេនិយម​ប្រើប្រាស់​កម្មវិធី Visual Studio Code ជា IDE នៅ​ក្នុង​ការសរសេររៀបរៀង​កម្មវិធី​ស្ទើរ​គ្រប់​ប្រភេទ​ទាំង​អស់​។ យើង​អាច​ទាញ​យក​កម្មវិធី​នេះ​មក​តំលើង​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង​បាន​ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​មួយ​នេះ https://code.visualstudio.com/

 

នៅ​ពេល​ដែល​យើង​មាន​អ្វី​ៗ​គ្រប់យ៉ាង​ហើយ យើង​អាច​បង្កើត​ថត​ (folder) មួយ​​សំរាប់​រក្សាទុកនូវ​ឯកសារទាំងឡាយ​​ដែល​ជា​កម្មវិធី​ ES6 របស់​យើង មាន​ជា​ឧទាហរណ៍​ដូច​ជា​ថត​ឈ្មោះ C:\NODE\ES6 ជាដើម​។

 

បន្ទាប់​មក​ទៀត យើង​ចាំបាច់​ត្រូវ​ដំណើរការ​កម្មវិធី Visual Studio Code របស់​យើង រួច​បង្កើត​ឯកសារមួយ​មាន​ឈ្មោះ​ជា​ឧទាហរណ៍​ថា main.js ហើយ​រក្សា​វា​ទុក​នៅ​ក្នុង​ថត​សំរាប់​កម្មវិធី ES6 របស់​យើង​។ ជាការសាកល្បង​ដើម្បី​ពិនិត្យ​មើល​ថា តើកម្មវិធី​ ES6 នឹង​ដំណើរការ​ទៅ​យ៉ាង​រលូន​ឬ​យ៉ាងណា​នោះ យើង​អាច​សរសេរ​នៅ​ក្នុង​ឯកសារ main.js ដូច​ខាង​ក្រោមនេះ៖

 

console.log('Welcome to ES6 program!!')

 

ក្រោយ​ពី​បាន​រក្សា​ (save) ឯកសារ​នេះ​ទុក​រួច​ហើយ យើង​ចាំបាច់​ត្រូវ​ចុចម៉ឺនុយ Terminal > New Terminal រួច​សរសេរ​នៅ​លើ​ផ្នែក​ Terminal នៅ​ផ្នែក​ខាង​ក្រោម​ថា node main.js ។ បើ​អ្វី​ៗ​ដំណើរការ​​ទៅ​ដោយ​រលូន យើង​នឹង​ឃើញ​លទ្ធផល​ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖

 

 

សូម​អញ្ជើញ​សប្បាយ​រីករាយជាមួយ​​នឹង​ការសេរសេរកម្មវិធី​ជា​ភាសា ES6!!