try/catch គឺជាបញ្ជាតម្រូវឲ្យសាកល្បងអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា try និងតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា catch ក្នុងករណីការអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា try បង្កឲ្យមានភាពមិនប្រក្រតីកើតមានឡើង។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
try{
var myDate = new Date()
myDate.etMonth()
}catch(exception){
console.log('An exception occured!!')
}
ក្នុងករណីមានភាពមិនប្រក្រតីកើតមានឡើង បើយើងមិនធ្វើអ្វីសោះនោះទេ កម្មវិធីនឹងឈប់លែងដំណើរការ។ តែបើយើងប្រើបញ្ជា try/catch នៅពេលមានភាពមិនប្រក្រតីកើតមានឡើង ក្រុមបញ្ជានៅក្នុងបញ្ជា catch នឹងត្រូវយកទៅអនុវត្ត ហើយបន្ទាប់ពីនោះ កម្មវិធីនឹងមានដំណើរបន្តទៅទៀត ជាធម្មតាឡើងវិញ។
ការប្រើប្រាស់បញ្ជា try/catch នៅក្នុងកម្មវិធីហៅថា ការទទួលយកភាពមិនប្រក្រតី (catching exception) ដោយហេតុថា នៅពេលមានភាពមិនប្រក្រតីកើតមានឡើង ក្រុមបញ្ជានៅក្នុងបញ្ជា catch នឹងត្រូវយកទៅអនុវត្ត ហើយកម្មវិធីនឹងដំណើរទៅជាធម្មតាជាបន្តទៅទៀត។ ផ្ទុយទៅវិញ បើយើងមិនប្រើប្រាស់បញ្ជា try/catch ដើម្បីទទួលយកភាពមិនប្រក្រតីទេ កម្មវិធីនឹងឈប់លែងដំណើរការ នៅត្រង់កន្លែងដែលមានភាពមិនប្រក្រតីនោះ។
ការទទួលយកភាពមិនប្រក្រតីត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
try{
var myDate = new Date()
myDate.etMonth()
}catch(exception){
console.log(`An exception of the type ${exception.name} occured!!`)
}