try/catch/finally គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា try និង​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា catch ក្នុង​ករណី​មាន​ភាពមិនប្រក្រតី​កើត​មាន​ឡើង ហើយ​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា finally ក្នុង​គ្រប់​ករណី​​ណា​ក៏​ដោយ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

try{
    var myDate = new Date()
    myDate.etMonth()
}catch(exception){
    console.log(`An exception of the type ${exception.name} occured!!`)
}finally{
    console.log(`This statement is executed in any case!!`)
}