បញ្ជា do/while ក៏​ដូច​ជា​បញ្ជា while ដែ គឺ​តំរូវ​អោយ​មាន​ការអនុវត្តបញ្ជា​មួយ​ចំនួន​សារចុះ​សារឡើង រហូត​ដល់​កន្សោម​ប្រមាណ​វិធី​មួយ​លែង​ផ្តល់​តំលៃ​ជា​ true ឬសមមូល​នឹង true ។ ក៏ប៉ុន្តែ បញ្ជា do/while ខុស​ពី​បញ្ជា while នៅ​ត្រង់​ថា ការពិនិត្យ​មើល​លក្ខខណ្ឌ ​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពី​ការអនុវត្ត​បញ្ជា​រួច​ហើយ​។ គឺ​មិន​ដូច​បញ្ជា while ដែល​តំរូវ​អោយ​មាន​ការពិនិត្យ​លក្ខខ័ណ្ឌ​ជា​មុន​សិន ទើប​តំរូវ​អោយ​មាន​ការអនុវត្ត​ឬ​មិន​អនុវត្ត​បញ្ជា​ជា​ក្រោយ​។ ពិនិត្យ​កម្មវិធី​ខាងក្រោម​នេះ៖​

 

let sale = 1000
let time = 0
  
//ការប្រើ​បញ្ជា do/while
do{
  console.log(`This block of statement is executed for the ${time+1} times`)
  time += 1
}while(time < 6)