ស្រដៀងនឹងកំរងទិន្នន័យដែរ Set គឺជាសំណុំទិន្នន័យម៉្យាងដែលនៅក្នុងនោះអាចមានទិន្នន័យទោលជាច្រើន នៅឡូកឡំគ្នាដោយគ្មានទីតាំងច្បាស់លាស់ឡើយ។ ចំណុចខុសប្លែកពីទិន្នន័យសមាសដទៃទៀត គឺទិន្នន័យទោលនៅក្នុងសំណុំ Set មិនអាចដូចគ្នាបានឡើយ ធាតុដែលដូចគ្នាទាំងអស់នឹងត្រូវបង្រួមមកនៅតែមួយប៉ុណ្ណោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//បង្កើតទិន្នន័យដែលជាសំណុំ Set
const fruits = new Set(["orange","apple","mango"])
for(let fruit of fruits.values()){
console.log(fruit)
}
វិធីសំខាន់ៗនៅក្នុងថ្នាក់ Set ដែលអាចត្រូវយកមកប្រើជាមួយនឹងទិន្នន័យមានប្រភេទជាសំណុំ Set មានដូចខាងក្រោមនេះ៖
add() : ប្រើសំរាប់បន្ថែមធាតុមួយចូលទៅក្នងសំណុំ Set
delete() : ប្រើសំរាប់លុបធាតុណាមួយចេញពីសំណុំ Set
values() : ប្រើប្រាស់សំរាប់បង្កើត iterator នៃធាតុនៅក្នុងសំណុំ Set
size : គឺជាទិន្នន័យសំគាល់ចំនួនធាតុនៅក្នុងសំណុំ Set