នៅ​ក្នុង​ភាសា ES6 យើងអាច​​បង្កើតទិន្នន័យ​ផ្សេង​ៗ​ដែល​ជា​ឃ្លា​ ប្រយោគ (string) មួយ​ចំនួន​​បាន​តាម​ចិត្ត ដោយ​ប្រើប្រាស់​សញ្ញ ` `, ' '," " នៅ​អម​សងខាង​ឃ្លា​ប្រយោគ​ដែល​ត្រូវ​បង្កើត​ គឺ​ជាការស្រេច​។ ទិន្នន័យ​ដែល​ជា​ឃ្លា​ប្រយោគ​ទាំងនោះ​អាច​ត្រូវ​ប្រើប្រាស់​សំរាប់កត់ត្រា​ទុក ឬ​សរសេរ​បង្ហាញ​នូវ​​អត្ថបទ​ទាំងឡាយ​ នៅ​ពេល​ដែល​កម្មវិធី​កំពុង​ដំណើរការ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

let sentence = `Begining Node.js with ES6`
 
console.log(sentence)

 

យ៉ាងណាម៉ិញ ជាមួយ​នឹង​សញ្ញា ` ` នេះ​ យើង​អាច​សរសេរ​ឃ្លា​ប្រយោគ​មួយ​បន្ទាត់ ឬ​អត្ថបទ​មាន​ច្រើន​បន្ទាត់​បាន​តាម​ចិត្ត។ ហើយ​ដោយ​ហេតុថា យើង​មាន​សញ្ញា​រហូត​ដល់​បី​ប្រភេទ​ក្នុង​ការបង្កើត​ឃ្លា​ប្រយោគ អាស្រ័យ​ហេតុ​នេះ យើងអាច​​ប្រើប្រាស់សញ្ញា​ពីរ​ផ្សេង​ទៀត​​ជា​តួ​អក្សរ​នៅ​ក្នុង​​សញ្ញា​ណា​មួយ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

let sentence = `Begining "Node.js" with ES6`
 
console.log(sentence)

 

ក្រោយ​ពី​បាន​បង្កើត​ឡើងហើយ យើង​អាច​យក​ទិន្នន័យ​ដែល​ជា​ប្រយោគ​ទាំងឡាយ​មក​ធ្វើ​ប្រមាណ​វិធី​ម្យ៉ាង​មាន​ឈ្មោះ​ថា ប្រមាណ​វិធី​បូក​បន្ត (concatenation)​ ដូច​ខាង​ក្រោម​នេះ៖

 

let sentence1 = `Begining Node.js program with ES6`
let sentence2 = ` by Tin Sokhavuth`
 
console.log(sentence1 + sentence2)

 

យ៉ាងណាម៉ិញ យើង​អាចបញ្ចូល​ប្រយោគណាមួយ​ទៅ​ក្នុង​ប្រយោគ​មួយ​ផ្សេង​ទៀត ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

let sentence1 = `ES6`
let sentence2 = `Begining Node.js program with ${sentence1}`

console.log(sentence2)

 

លើស​ពី​នេះ​ទៀត យើង​ក៏​អាច​យក​ប្រយោគ​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណវិធី​ប្រៀប​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

let name1 = 'លឹម កុសល'
let name2 = 'កែវ សំណាង'
 
console.log(name1 == name2)
console.log(name1 != name2)
console.log(name1 > name2)
console.log(name1 < name2)
console.log(name1 >= name2)
console.log(name1 <= name2)

 

យើង​ក៏​អាច​យក​ប្រយោគ​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណ​វិធី​អត្តសញ្ញាណ​បាន​ដែរ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

let sentence1 = 'តក់​ៗ​ពេញ​បំពង់'
let sentence2 = 'សេចក្តី​ព្យាយាម​ គង់​បាន​សម្រច'
 
console.log(sentence1 === sentence2)
console.log(sentence1 !== sentence2)

 

មួយវិញទៀត​ យើង​ក៏​អាចប្រើប្រាស់​ប្រយោគ​ទាំងឡាយ​ក្នុងការធ្វើ​កំណត់​ពន្យល់​ផ្សេង​ៗ នៅ​ក្នុង​កម្មវិធី ES6 របស់​យើង​បាន​ដែរ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

//ការបង្កើត​ប្រយោគ
let sentence = "Begining Node.js program with ES6​"
/*ការបង្ហាញ​ប្រយោគ​
មានឈ្មោះថា sentence 
នៅ​លើ​បង្អួច Terminal  */
console.log(sentence)