ក្បួន​ (function) គឺ​ជា​វត្ថុ​ដែល​ជា​កន្លែង​មួយ​នៅ​ក្នុង​សតិ​របស់​កំព្យូទ័រ ប្រើ​សម្រាប់​កត់ត្រា​ទុក​នូវ​បញ្ជា​មួយ​ចំនួន ដែល​ទាក់ទង​គ្នា​ក្នុង​ការដោះស្រាយ​កូន​បញ្ហា​ណា​មួយ​។ ដើម្បី​បង្កើត​ក្បួន យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ​៖

 

//ការបង្កើតវត្ថុ​ជា​ក្បួន​មួយ​មាន​ឈ្មោះ​ថា «displayProfit»
function displayProfit(){
  let sale = 1000
  let purchase = 900
  let profit = sale - purchase
  console.log(`The profit is ${profit}`)
}

 

ម៉្យាងទៀត​នៅ​ក្នុង​កម្មវិធី​ខាង​លើ នៅ​​លើ​បន្ទាត់​ដែល​មាន​បញ្ជា function នៅ​ទីនោះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ ក្បាលក្បួន (function header) ចំណែក​ឯ​ក្រុម​បញ្ជា​នៅក្នុង​បញ្ជា function នោះ​វិញ ត្រូវគេ​​ចាត់ទុក​ថា​ជា តួក្បួន (function body) ។ បើ​និយាយ​ពី​ឈ្មោះ​របស់​ក្បួន​វិញ វា​ក៏​ជា​ឈ្មោះ​មួយ​ ដូច​ជា​ឈ្មោះ​របស់​​អថេរ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ភាសា JavaScript ដែរ​។ ដូចនេះ​ការបង្កើត​ឈ្មោះ​​សម្រាប់​ក្បួន ត្រូវ​តែគោរព​ទៅ​តាម​ក្បួនច្បាប់​នៃ​ការបង្កើត​ឈ្មោះ នៅ​ក្នុង​ភាសា JavaScript ។

 

នៅ​ក្នុង​កម្មវិធីខាង​លើ នៅ​ពេល​ដែល​បញ្ជា function ត្រូវ​បាន​យក​ទៅ​អនុវត្ត វត្ថុ​មួយ​មាន​ឈ្មោះ​ថា displayProfit ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​កត់ត្រាទុក​ក្រុម​បញ្ជា​​នៅ​ក្នុង​បញ្ជា function នោះ​​។ ទន្ទឹម​នឹង​នេះ យើង​ត្រូវ​ធ្វើ​ការកត់សម្គាល់​ថា ក្រុម​បញ្ជា​ដែល​ជា​តួក្បួន​ មិន​បាន​ត្រូវ​យក​ទៅ​អនុវត្ត​ទេ គឺ​វា​គ្រាន់​តែ​ត្រូវ​បាន​កត់ត្រា​ទុក​មួយ​អន្លើ​តែ​ប៉ុណ្ណោះ​​។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ឃើញ​​មាន​អ្វី​កើត​ឡើង​ទេ នៅ​ពេល​ដែល​ក្បួន​ឈ្មោះ រកប្រាក់ចំណេញ ត្រូវ​បាន​បង្កើត​ឡើង​នោះ​។ ដោយ​ក្រុម​បញ្ជា​នៅ​ក្នុង​ក្បួន​មិន​ទាន់​ត្រូវ​បាន​យក​ទៅ​អនុវត្ត នៅ​ពេល​ក្បួន​ត្រូវ​បាន​បង្កើត​ ដូចនេះ​នៅ​ពេល​បង្កើត​ក្បួន បញ្ជា​ទាំងនោះ​មាន​លក្ខណៈ​ជា​គម្រោងការ​។

 

លើស​ពី​នេះ​ទៀត យើង​​អាច​ភ្ជាប់​ឈ្មោះ​ជា​ច្រើន ទៅ​នឹង​​ក្បួន​ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ​៖

 

//ការបង្កើតវត្ថុ​ជា​ក្បួន​មួយ​មាន​ឈ្មោះ​ថា «displayProfit»
function displayProfit(){
  let sale = 1000
  let purchase = 900
  let profit = sale - purchase
  console.log(`The profit is ${profit}`)
}

//ការយក​ឈ្មោះ​ផ្សេង​ៗទៀត​​ទៅ​ភ្ជាប់​នឹង​ក្បួន​ឈ្មោះ displayProfit
let getProfit = getFee = displayProfit