ដែន​កំណត់​ (scope) គឺ​ជា​ទីកន្លែង​ផ្សេង​ៗ នៅ​ក្នុង​សតិ​របស់​កំព្យូទ័រ ដែល​មាន​ព្រុំ​ដែន​ច្បាស់​លាស់​។

 

នៅ​ក្នុង​ភាសា ES6 ទីកន្លែង​នៅ​ខាង​ក្រៅ​ក្បួន ត្រូវ​ហៅ​ថា​ ដែនកំណត់ក្រៅ (global scope) ។ ហើយ​ដើម្បី​បង្កើតទិន្នន័យ​​ផ្សេង​ៗ​ នៅ​ក្នុង​ដែនកំណត់ក្រៅ យើង​ត្រូវ​ធ្វើ​ដូចខាង​ក្រោម​នេះ​៖

 

//ការបង្កើត​ក្បួន​មួយ​មាន​ឈ្មោះ​ថា «displayProfit»
function displayProfit(sale,purchase){
  let profit = sale - purchase
  console.log(`The profit is ${profit}`)
}

let list = [1000,900]

//ការយក​ក្បួន​ឈ្មោះ displayProfit មកប្រើ
displayProfit(...list)