ក្បួនមានស្រាប់ (built-in function) គឺជាក្បួនទាំងឡាយណា ដែលត្រូវបានបង្កើតឡើងរួចជាស្រេច ទុកនៅក្នុងដែនកំណត់មានស្រាប់ សម្រាប់យកទៅប្រើនៅក្នុងដែនកំណត់ផ្សេងៗទៀត។ ក្បួនមានស្រាប់ទាំងនោះ អាចត្រូវយកទៅប្រើនៅក្នុងដែនកំណត់ណាក៏បានដែរ។ ក្បួនមានស្រាប់សំខាន់ៗ មានដូចខាងក្រោមនេះ៖
parseInt(string) : គឺជាក្បួនមានស្រាប់ ប្រើសម្រាប់កែប្រែពាក្យជាលេខណាមួយ ឲ្យទៅជាចំនួនគត់។
console.log(parseInt("10"))
console.log(parseInt("10.33"))
console.log(parseInt("34 45 66"))
console.log(parseInt(" 60 "))
console.log(parseInt("40 years"))
console.log(parseInt("He was 40"))
parseFloat(string) : គឺជាក្បួនមានស្រាប់ ប្រើសម្រាប់កែពាក្យជាលេខណាមួយ ឲ្យទៅជាចំនួនពិត។
console.log(parseFloat("10"))
console.log(parseFloat("10.33"))
console.log(parseFloat("34 45 66"))
console.log(parseFloat(" 60 "))
console.log(parseFloat("40 years"))
console.log(parseFloat("He was 40"))
eval(string) : គឺជាក្បួនមានស្រាប់ ប្រើសម្រាប់អនុវត្តបញ្ជាទាំងឡាយណា ដែលមានប្រភេទជាប្រយោគ។
function getProfit(sale, purchase){
let profit = sale - purchase
console.log(`The profit is ${profit}`)
}
eval('getProfit(1000, 900)')