បញ្ជា​ផ្តល់​តំលៃ (assignment statement) គឺ​ជា​សញ្ញា​ស្មើ (=) ដែល​ជា​បញ្ជា​ប្រើ​សំរាប់​ផ្តល់​តំលៃ​ណា​មួយអោយ​​ទៅ​អថេរ​​ណា​មួយ​។ ដើម្បី​ផត្ល់​តំលៃ​អោយ​ទៅ​​អថេរ​ទាំងឡាយ យើង​ត្រូវ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

 

/* ការប្រើបញ្ជា​ផ្តល់​តំលៃ​​ដើម្បី
ផ្តល់​តំលៃ​ដែល​ជា​លេខ 1000​ អោយ​ទៅ​អថេរ profit */
let profit = 1000
 
console.log(profit)

 

នៅ​ក្នុង​ភាសា ES6 យើង​អាច​ធ្វើ ស្វ័យប្រមាណ​វិធី (augmented assignment) ​ម៉្យាង​ទៀត ដូច​ខាង​ក្រោម​នេះ​៖

 

let sale = 1000
 
console.log(sale += 2)
console.log(sale -= 2)
console.log(sale *= 2)
console.log(sale /= 2)
console.log(sale %= 2)

 

ដូច​គ្នាដែរ យើង​ក៏​អាច​យក​ប្រយោគ​ផ្សេង​ៗ​មក​ធ្វើ​ស្វ័យប្រមាណវិធី​បាន​ដែរ។ ពនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

let sentence = 'Progamming Node.js '
 
sentence += 'with ES6'
console.log(sentence)