យើងបានដឹងរួចមកហើយថា ការយកថ្នាក់មកប្រើជាមួយនឹងប្រមាណសញ្ញា new មិនមែនជាការយកវិធីនិងឬអថេរផ្សេងៗ នៅក្នុងថ្នាក់នោះមកប្រើឡើយ គឺវាគ្រាន់តែជាការបង្កើតអថេរម៉្យាង ដែលជាសិស្សនៃថ្នាក់នោះតែប៉ុណ្ណោះ។ ហើយបើសិនជាយើងចង់យកវិធីនិងឬអថេរដែលជាសម្បត្តិនៅក្នុងថ្នាក់មកប្រើ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
class Area{
constructor(){
this.pi = 3.14
}
rectangle(width,height){
let surface = width * height
console.log(`The area of the rectangle is: ${surface}`)
}
}
//ការបង្កើតសិស្សនៃថ្នាក់ Area
let instance = new Area()
//ការយកសម្បត្តិក្នុងថ្នាក់ Area មកប្រើ
console.log(instance.pi);
console.log(instance.rectangle(25, 5))
ដូចនេះយើងឃើញថា ដើម្បីអាចយកសម្បត្តិនៅក្នុងថ្នាក់ណាមួយមកប្រើការ យើងចាំបាច់ត្រូវតែបង្កើតសិស្សនៃថ្នាក់នោះជាមុនសិន រួចសឹមយកសម្បត្តិទាំងនោះមកប្រើការ តាមរយៈសិស្សនោះជាក្រោយ៕