បើ​សិន​ជា​យើង​មាន​បំណង​ចង់​រក្សា​ទុក​នូវ​ក្បួន​ខ្នាត​មួយ​ចំនួន សំរាប់​ការប្រើប្រាស់​នៅ​ពេល​ក្រោយ​ទៀត យើង​ចាំបាច់​ត្រូវ​បង្កើត​សាស្ត្រា​ផ្សេង​ៗ ដោយ​ប្រើប្រាស់​បញ្ជា export ​នៅ​ខាង​មុខ​ក្បួន​ខ្នាត​ដែល​ត្រូវ​នាំចេញ​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ឯកសារ​ដទៃ​ទៀត​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

export function display(){
    console.log("This is a module!!")
}
   
function hello(){
    console.log('Welcome to ES6!!')
}
   
export {display,hello}

 

យ៉ាងណាម៉ិញ យើងអាច​​កំណត់​អោយ​ក្បួន​ខ្នាត​ណា​មួួយ​ ត្រូវ​យក​ទៅ​ប្រើប្រាស់​ ដោយ​គ្រាន់​តែ​សរសេរ​ឈ្មោះ​របស់​វា​តែប៉ុណ្ណោះ​បាន ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

export default function display(){
    console.log("This is a module!!")
}
   
function hello(){
    console.log('Welcome to ES6!!')
}
   
export {display,hello}