ស្រដៀងនឹងសំណុំទិន្នន័យដែរ សំណុំ Map គឺជាសំណុំទិន្នន័យម៉្យាងដែលនៅក្នុងនោះមានធាតុនៅជាប់គ្នាមួយគូ ៗ យើងអាចបង្កើតសំណុំ Map ដោយធ្វើដូចខាងក្រោមនេះ៖
//បង្កើតសំណុំ Map const fruits = new Map([ ["apples", 500], ["bananas", 300], ["oranges", 200] ]) for(let fruit of fruits.values()){ console.log(fruit) }
វិធីសំខាន់ៗនៅក្នុងថា្នក់ Map មានដូចខាងក្រោមនេះ៖
set() : ប្រើប្រាស់សំរាប់បញ្ចូលធាតុមួយគូចូលទៅក្នុងសំណុំ Map
get() : ប្រើប្រាស់សំរាប់ចំលងយកតំលៃនៅជាប់នឹងផ្លាកណាមួយមកប្រើការ
values() : ប្រើប្រាស់សំរាប់បង្កើត iterator នៃតំលៃនៅក្នុងសំណុំ Map