return គឺជាបញ្ជាដែលត្រូវយកទៅប្រើនៅក្នុងក្បួន សម្រាប់បញ្ចប់ការអនុវត្តក្រុមបញ្ជានៅក្នុងក្បួន និងបញ្ជូនទិន្នន័យនិងឬអថេរណាមួយ ទៅកាន់កន្លែងដែលក្បួនត្រូវបានយកទៅប្រើ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(sale,purchase){
let profit = sale - purchase
return profit
}
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
let money = displayProfit(1000,900)
console.log(`The profit is ${money}`)