ការបង្កើត​ សិស្ស (instance) គឺ​ជា​ការបង្កើត​កន្លែង​មួយ​នៅ​ក្នុង​សតិ​របស់​កំព្យូទ័រ ​ដោយ​យក​ថ្នាក់​មក​ប្រើ​​ដូច​ខាង​ក្រោម​នេះ​៖

 

class Area{
  constructor(){
    this.pi = 3.14
  }

  rectangle(width,height){
    let surface = width * height
    console.log(`The area of the rectangle is: ${surface}`)
  }
}

//ការបង្កើត​សិស្ស​នៃ​ថ្នាក់ Area
let instance = new Area()
 
console.log(`The instance of class Area is ${instance}`)

 

ដូចនេះ​យើង​ឃើញ​ថា ដើម្បី​បង្កើត​វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់​ណា​មួយ យើង​ចាំបាច់​ត្រូវ​តែ​យក​ថ្នាក់​នោះ​​មក​​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ។

 

ក្រៅ​ពី​ការបង្កើត​សិស្ស​តែ​​មួយ​ ចេញ​ពី​ថ្នាក់​ណា​មួយ យើ​ងក៏​អាច​បង្កើត​សិស្ស​ជា​ច្រើនខុស​ៗ​គ្នា​ ចេញ​ពី​ថ្នាក់​ណា​មួយ​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

class Area{
  constructor(){
    this.pi = 3.14
  }

  rectangle(width,height){
    let surface = width * height
    console.log(`The area of the rectangle is: ${surface}`)
  }
}

//ការបង្កើត​សិស្ស​​ជា​ច្រើន​នៃ​ថ្នាក់ Area
let instance1 = new Area()
let instance2 = new Area()
let instance3 = new Area()

 
console.log(`The instance1 of class Area is ${instance1}`)
console.log(`The instance2 of class Area is ${instance2}`)
console.log(`The instance3 of class Area is ${instance3}`)

 

ដូចនេះ​យើង​សង្កេត​ឃើញ​ថា រាល់​លើក​​ដែល​យើង​យក​ថ្នាក់​ណា​មួយ​មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new សិស្ស​​ខុស​ៗ​គ្នា​ត្រូវ​បាន​បង្កើត​ឡើង​​៕