ភាពមិនប្រក្រតី (exception) គឺ​ជា​រឿង​ហេតុ​មិន​ធម្មតា​ទាំងឡាយ​ណា ដែល​កើ​តមាន​ឡើង​នៅ​ពេល​ដែល​កម្មវិធី​កំពុង​តែ​ដំណើរការ​។ រឿង​ហេតុ​មិន​ធម្មតា​ទាំងនោះ​ មាន​ដូចជា​កំហុស​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​ បណ្តាល​មក​ពី​ការសរសេរ​បញ្ជា​មិន​ត្រឹមត្រូវ​ជា​ដើម​ ។ល។ និង ។ល។ ។

 

ភាពមិន​ប្រក្រតី​មាន​ច្រើន​ប្រភេទ​ណាស់ ដូចជា​នៅ​ពេល​ដែល​យើង​សរសេរ​បញ្ជា​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​​នៅ​ក្នុង​ភាសា ES6 ភាព​មិន​ប្រក្រតី​ប្រភេទ TypeError នឹង​កើត​មាន​ឡើង​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

try{
    let myDate = new Date()
     
    /*ការសរសេរ​ឈ្មោះ​វិធី getMonth នៃ​ថ្នាក់​ Date ខុស 
    បណ្តាល​អោយ​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង*/
    console.log(`This is the month ${myDate.etMonth()+1}`)

}catch(exception){
    console.log(`The exception is of type ${exception.name}`)
}

 

តាមការពិត នៅ​ពេល​ដែល​ភាព​មិន​ប្រក្រតី​បាន​កើត​មាន​ឡើង វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់​ណា​មួយ​ត្រូវ​បាន​បង្កើត​ឡើង​។ ជាក់ស្តែង ដូចជា​នៅ​ពេល​ដែល​យើង​យក​​វិធី​ឈ្មោះ getMonth មក​ប្រើ ដោយ​សរសេរ​ឈ្មោះ​របស់​វិធី​នោះ​មិន​ត្រឹមត្រូវ វត្ថុ​មួយ​​ដែល​ជា​សិស្ស​នៃ​ថ្នាក់​ឈ្មោះ TypeError ត្រូវ​បាន​បង្កើត​ឡើង​​។ ហើយ​ក្រៅ​ពី​ថ្នាក់​ឈ្មោះ TypeError នៅ​មាន​ថ្នាក់​នៃ​ភាពមិនប្រក្រតី​ជាច្រើន​ទៀត​ដូច​ខាង​ក្រោម​នេះ​៖

 

  • Error
  • EvalError
  • RangeError
  • ReferenceError
  • SyntaxError
  • TypeError
  • URIError
  • DOMException
  • EventException
  • RangeException