នៅក្នុងកម្មវិធី Node.js ដើម្បីអាចយកសាស្ត្រាទាំងឡាយ មកប្រើប្រាស់នៅក្នុងឯកសារណាមួយបាន ដោយប្រើប្រាស់បញ្ជា import/from យើងចាំបាច់ត្រូវបង្កើតឯកសារ package.json មួយដែលនៅក្នុងនោះ យើងចាំបាច់ត្រូវសរសេរកូដដូចខាងក្រោមនេះ៖
{
"type": "module"
}
បន្ទាប់មកទៀត ការយកសាស្ត្រានានាមកប្រើ ទាមទារចាំបាច់ត្រូវប្រើប្រាស់បញ្ជា import/from ដូចខាងក្រោមនេះ៖
import display from './mymodule.js'
import {hello} from './mymodule.js'
display()
hello()