if/else if/else គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា if ឬបញ្ជា else if ក្នុងករណីកន្សោមប្រមាណវិធីនៅជាប់នឹងបញ្ជា if ឬ else if នោះផ្តល់លទ្ធផលជា true ឬសមមូលនឹង true ។ តែបើគ្មានកន្សោមប្រមាណវិធីណាមួយផ្តល់លទ្ធផលជា true ឬសមមូលនឹង true ទេ ក្រុមបញ្ជានៅក្នុងបញ្ជា if ឬ else if នឹងត្រូវរំលងចោលទាំងអស់ ហើយក្រុមបញ្ជានៅក្នុងបញ្ជា else នឹងត្រូវយកទៅអនុវត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
let sale = 900
let purchase = 900
//ការប្រើបញ្ជា if/else if/else
if(sale < purchase){
let loss = purchase - sale
console.log('the total of loss is: '+loss)
}else if(sale == purchase){
console.log('No loss, no profit')
}else if(sale > purchase){
let profit = salee - purchase
console.log(profit)
}else{
console.log('No expression evaluate to true.')
}
យើងក៏ត្រូវធ្វើការកត់សម្គាល់ផងដែរថា ការប្រើបញ្ជា else if អាចមានចំនួនប៉ុន្មានក៏បានដែរ គឺវាអាស្រ័យទៅលើតម្រូវការនៃ ការដោះស្រាយបញ្ហា៕