if/else គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា if និងតម្រូវឲ្យរំលងចោលក្រុមបញ្ជានៅក្នុងបញ្ជា else ក្នុងករណីកន្សោមប្រមាណវិធីមួយផ្តល់លទ្ធផលជា true ឬសមមូលនឹង true ។ តែបើកន្សោមប្រមាណវិធីនោះ ផ្តល់លទ្ធផលជា false ឬសមមូលនឹង false ក្រុមបញ្ជានៅក្នុងបញ្ជា if នឹងត្រូវរំលងចោល ហើយក្រុមបញ្ជានៅក្នុងបញ្ជា else នឹងត្រូវយកទៅអនុវត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
let sale = 900 let purchase = 1000 //ការប្រើបញ្ជា if/else if(sale > purchase){ let profit = sale - purchase console.log(`The profit is ${profit}`) }else{ console.log('Sale is smaller than purchase') console.log('We lost the money.') }
ទន្ទឹមនឹងនេះ នៅក្នុងភាសា ES6 មានកន្សោមប្រមាណវិធីម៉្យាងមានលក្ខណៈស្រដៀងនឹងបញ្ជា if/else នេះដែរ។ ជាភាសាអង់គ្លេស កន្សោមប្រមាណវិធីនោះត្រូវហៅថា conditional operator ដែលនៅក្នុងនោះ អថេរណាមូយអាចស្មើនឹងតំលៃណាមួយ អាស្រ័យទៅតាមលក្ខខ័ណ្ឌណាមួយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
let age = 17 let voteable = (age < 18) ? "Too young":"Old enough" console.log(voteable)