Getter និង Setter គឺជាវិធីពិសេសមានឈ្មោះដូចគ្នា ប្រើប្រាស់សំរាប់បង្កើតនិងឬយកទិន្នន័យសិស្សមកប្រើការ។ នៅក្នុងការបង្កើតវិធីទាំងនោះ យើងចាំបាច់ត្រូវប្រើពាក្យពិសេសថា get និង set នៅខាងមុខឈ្មោះរបស់វិធីទាំងនោះ។ មួយវិញទៀត ទោះបីជាវាជាវិធីនិងមានឈ្មោះដូចគ្នាមែន តែការយកវិធីណាមួមកប្រើគឺអាស្រ័យទៅបរិបទ គឺថា បើសិនជាក្នុងបរិបទស្រង់យកទិន្នន័យមកប្រើ វិធី getter នឹងយកមកប្រើ តែបើក្នុងករណីកំណត់តំលៃទិន្នន័យ វិធី setter នឹងយកមកប្រើ។ មួយវិញទៀត ទោះបីជាវាជាវិធីនៅក្នុងថ្នាក់ក៏ ដោយ ក៏ការយកវិធីទាំងនោះមកប្រើ គឺដូចគ្នាទៅនឹងការយកទិន្នន័យសិស្សមកប្រើ ដោយមិនចាំបាច់មានសញ្ញារង្វង់ក្រចកឡើយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
class Car{
//បង្កើត constructor
constructor(brand){
this.carName = brand
}
//បង្កើតវិធី getter
get cnam(){
return this.carName
}
//បង្កើតវិធី setter
set cnam(name){
this.carName = `My car is of the brand ${name}`
}
}
//បង្កើតវត្ថុនៃថ្នាក់ Car
let mycar = new Car(``)
//យកវិធី setter មកប្រើ
mycar.cnam = "Ford"
//យកវិធី getter មកប្រើ
console.log(mycar.cnam)