if គឺជាបញ្ជាតម្រូវឲ្យអនុវត្តបញ្ជាមួយចំនួនទៀត ក្នុងករណីកន្សោមប្រមាណវិធីមួយផ្តល់លទ្ធផលជាទិន្នន័យ Boolean true ឬ សមមូលនឹង true ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
let sale = 1000
let purchase = 900
//ការប្រើបញ្ជា «if»
if(sale > purchase){
let profit = sale - purchase
console.log(profit)
}
បញ្ជាដែលត្រូវយកទៅអនុវត្ត ត្រូវស្ថិតនៅក្នុងសញ្ញា { } ។ បញ្ជាទាំងនោះ ត្រូវបានគេចាត់ទុកថាជា ក្រុមបញ្ជា (block) ស្ថិតនៅក្នុងបញ្ជា if ។ ដូចនេះ យើងអាចនិយាយបានថា ក្រុមបញ្ជាស្ថិតនៅក្នុងបញ្ជា if ត្រូវយកទៅអនុវត្ត តែក្នុងករណីកន្សោមប្រមាណវិធីនៅជាប់នឹងបញ្ជា if ផ្តល់លទ្ធផលជា Boolean true ឬសមមូលនឹង true តែប៉ុណ្ណោះ។ បើពុំនោះសោតទេ ក្រុមបញ្ជាទាំងនោះនឹងត្រូវរំលងចោល៕